Toyota Fortuner Legender ឆ្នាំ២០២២ តម្លៃប៉ុណ្ណឹងល្មមទិញជិះអត់?
- 2022-05-31 09:23:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Toyota Fortuner Legender ឆ្នាំ២០២២ តម្លៃប៉ុណ្ណឹងល្មមទិញជិះអត់?
ចន្លោះមិនឃើញ
Toyota Fortuner Legender ស៊េរីថ្មីត្រូវបានផ្លាស់ប្តូររូបរាងកាន់តែទាក់ទាញជាងមុន ជាមួយការឌីហ្សាញ ចង្កៀងផ្នែកខាងមុខ បំពាក់ដោយអំពូល LED ស៊េរីថ្មី ចំនួន ៤គ្រាប់ ដោយ ២គ្រាប់គឺជាគុជធំ និងភ្ជាប់ដោយមុខងារឡើងចុះ និងភ្លើងបិទ/បើកស្វ័យប្រវត្តិ យ៉ាងទំនើប កាន់តែទំនើប។
Toyota Fortuner Legenderឆ្នាំ២០២២ ត្រូវបានផលិតឡើងមកមានប្រព័ន្ធសុវត្ថិភាពជាច្រើនផងដែរ ដូចជា៖ ពោងសុវត្ថិភាពមួយជុំរថយន្តចំនួន ៩គ្រាប់, ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព៖ ABS, BA, EBD, VSC, TRC, A-TRC, HAC, DAC, TSC, EBS, BOS។ ប្រព័ន្ធផ្តល់សញ្ញាពីឧបសគ្គដែលមិនអាចមើលឃើញក្នុងរថយន្ត (Blind Spot Monitor)។ មុខងារ (3 Zone A/C) ការកំណត់សីតុណ្ហភាពដាច់ដោយឡែករវាងអ្នកបើកបរ និងអ្នកធ្វើដំណើរបាន 3 កន្លែង។
ជាមួយកញ្ចប់សុវត្ថិភាពឆ្លាតវៃ Toyota Safety Sense ដែលមានមុខងារធំៗសំខាន់ៗ ៣ចំណុចគឺ៖ ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិ (Pre-Collision System), ប្រព័ន្ធរក្សាល្បឿន បន្ថែមល្បឿន និងបន្ថយល្បឿនតាមស្ថានភាពចរាចរណ៍ (Dynamic Radar Cruise Control) មុខងារនេះមិនត្រឹមតែប្រើល្បឿនកំណត់អូតូតែវាសំរបទៅតាមល្បឿនរបស់រថយន្តខាងមុខ និងប្រព័ន្ធរក្សាទីតាំងរថយន្តមិនឲ្យរេចង្កូតចាកគន្លងផ្លូវ (Lane Departure Alert)។
សម្រាប់តម្លៃរបស់រថយន្តស៊េរីថ្មី Fortuner Legender ស៊េរីឆ្នាំ២០២ នេះកំពុងមានលក់នៅលើទីផ្សារ ប្រទេសកម្ពុជាក្នុងតម្លៃខ្ទង់ ៧១ ៩០០ដុល្លារ (ពណ៌សកាំម៉ៃថែម ៦០០ដុល្លារ) និងតម្លៃខ្ទង់ ៧២ ៩០០ដុល្លារ (ដំបូងលខ្មៅ) មានជម្រើសពណ៌ជាច្រើនដូចជា ពណ៌ស ពណ៌សកាំម៉ៃ ពណ៌ប្រាក់ ពណ៌ប្រផេះ ពណ៌ខ្មៅផ្លេក ពណ៌ក្រហម ពណ៌ត្នោតចាស់ និងពណ៌ទឹកប៊ិកចាស់។
ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕