អ្នកស្រឡាញ់ SUV ដឹងតែត្រូវចិត្ត​! ឡាន Toyota Fortuner ជំនាន់​ក្រោយៗ មិនសូវស៊ីប្រេងទេ

  • 2022-05-31 02:54:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាពេល​ខាងមុខនេះ Toyota គ្រោងនឹង​បំពាក់​ម៉ាស៊ីន​ Hybrid លើ​រថយន្ត​របស់ខ្លួន​ជាបន្តបន្ទាប់ទៀត ដើម្បី​ជួយដល់​ការសន្សំសំចៃ។ ថ្មីៗ​នេះ មានដំណឹង​គួរឱ្យចាប់អារម្មណ៍​មួយអំពី​រថយន្ត Fortuner ជំនាន់ក្រោយ​ ដែល​វានឹង​បំពាក់​ម៉ាស៊ីន​ថ្មីតែម្តង គឺ​ម៉ាស៊ីន​ម៉ាស៊ូត Hybrid ហើយ​ប្រើប្រាស់​បច្ចេកវិទ្យា Turbo ទៀតផង។

Fortuner ស៊េរីថ្មីនេះ នឹង​ចូលទីផ្សារប្រទេសថៃមុនគេ ក្នុងឆ្នាំ​២០២៣ ហើយ​បន្ទាប់មក​ចូលទីផ្សារ​ប្រទេសផ្សេងៗ។ វានឹង​ត្រូវ​អភិវឌ្ឍ​លើ​គ្រោងឆ្អឹង TNGA-F។

រថយន្ត​​ Hybrid ថ្មី​នេះ នឹង​បំពាក់​ម៉ាស៊ីន​ម៉ាស៊ូត 1GD-FTV ចំណុះ ២,៨លីត្រ ផលិតបាន​កម្លាំង ២០៤សេះ និង​កម្លាំង​រមួល ៥០០ញ៉ូតុនម៉ែត្រ ដំណើរការ​ជាមួយ​ប្រអប់លេខ​អូតូ ៦វគ្គ និង​មាន sequential shift និង paddle shift។

ការប្រើប្រព័ន្ធ Hybrid ក៏ជួយបន្ថែម​ដល់​រថយន្ត​ក្នុងការបើកបរ​ដោយរលូនផងដែរ ហើយ​អ្វីដែលជាចំណុចពិសេសនោះ គឺ​គ្រាន់តែជាន់ហ្វ្រាំង​គឺ​វា​ជួយដល់​ដំណើរការម៉ាស៊ីនត្រជាក់ កាត់បន្ថយ​ការប្រើប្រាស់​ប្រេង។ ក្រៅពីនោះ វា​ក៏នឹង​បំពាក់​ប្រព័ន្ធបញ្ឆេះនិងបញ្ឈប់អូតូផងដែរ។

ព័ត៌មាន​លម្អិត​អំពី​ Fortuner ជំនាន់ថ្មី​ ត្រូវបានរំពឹង​ថានឹងប្រកាស​នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ៕

អត្ថបទ៖ សំភី