មើលតម្លៃ Super Cub 125 ថ្មី ឬមួយទឹកកំពុងមានលក់ពេលនេះ

  • 2022-05-25 06:09:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចេញ​មក​ស៊េរី​ថ្មី​ជា​មួយ​ការ​អាប់ដេត​រូប​រាង​មាន​ពណ៌​ខ្មៅ​ក្រឹប​នៅ​លើ​តួ​ម៉ាស៊ីន បាន​ធ្វើ​ឲ្យ​ម៉ូតូ Honda Super Cub 125 ស៊េរី​ថ្មី​នេះ​កាន់​តែ​មាន​ភាព​ទាក់​ទាញ​ខ្លាំង​ជាង​ស៊េរី​មុនៗ។

Honda Super Cub C125 ស៊េរីថ្មី​ប្រភេទ Smart Keyនឹងមានជាមួយនឹងចំណុចខ្លាំងដូចជា ធន់ ងាយស្រួលប្រើប្រាស់ និងស៊ីសាំងតិច។ អ្វីដែលពិសេសជាងនោះទៅទៀតវាមានភាពនិយមខ្លាំងសម្រាប់ទីផ្សារប្រទេសកម្ពុជា ត្រូវ​ចិត្តសម្រាប់​យុវវ័យ។

Super Cub C125 ស៊េរីថ្មីនេះមានម៉ាស៊ីន១២៥ សេសេ ប៉ុន្តែវាត្រូវបានប្តូរម៉ាស៊ីនថ្មី មានតំរង់ប្រេង មកជាមួយ រានក្រោយ និងកែបស្រាប់ ឈ្នាន់ជើងស្រាប់ មិនដូច 2019ឡើយ។ បច្ចុប្បន្ន​​​តាម​ហាង​នៅ​ម្ដុំគិរីរម្យ​កំពុង​ដាក់​លក់មានតម្លៃខ្ទង់ ៣ ៩៥០ដុល្លារ និង​មួយ​ទឹកមាន​តម្លៃ​ខ្ទង់ ៣ ៧៥០ ដុល្លារ(តម្លៃ​អាច​ខុសគ្នា​តិច​តួច​នៅ​តាម​ហាង)៕

អត្ថបទ៖ ម៉េងងី