ម៉ូតូរាងតូចច្រឡឹង Honda Monkey មួយគ្រឿងនេះដាក់លក់នៅខ្មែរតម្លៃស្មើម៉ូតូធំ

  • 2022-05-16 03:56:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម៉ូតូ Honda Monkey ប្រើ​ពណ៌ថ្មី​ប្លែក ពណ៌ស្រស់លឿងខ្ចី លាយសនៅលើធុងសាំង រួម​ជា​មួយ​តែម​ផុសនៅ​លើ​ធុង​សាំង​ និងកាំអាលុយមីញ៉ូម។ ម៉ូតូនេះមាន​រូប​រាង​តូច​ច្រឡឹង មើល​ទៅ​ខ្ចូត​គួរ​ឲ្យ​ស្រលាញ់ និង​មាន​បំពាក់​ប្រព័ន្ធចង្កៀងមុខរាងមូល ប្រភេទ LED ។

តាម​ប្រភព​ពី​ហាង​លក់​ម៉ូតូ​ 90s Custom បាន​បង្ហាញ​ពី​វត្តមាន​​ម៉ូតូ Monkey ​មួយ​គ្រឿង​មាន​ពណ៌​យ៉ាង​ស្រស់​ស្អាតទទួលបានការអាប់ដេតលើរូបរាងបន្តិចបន្តួច បើប្រៀបធៀបទៅនឹងស៊េរីមុន និង​កំពុង​ទាញ​ការ​ចាប់​អារម្មណ៍​ជា​ច្រើន។ តាម​ប្រភព​ពី​ហាង​បាន​បង្ហាញ​តម្លៃ​ដាក់​លក់​ខ្ទង់ ៣ ៩០០ដុល្លារ ជាប្រភេទមួយទឹកក្រដាស់ពន្ធមកពីជប៉ុន។

ម៉ូតូ Honda Monkey នេះ​បានបំពាក់ម៉ាស៊ីនថ្មី កម្លាំង ១២៥សេសេ ជាមួយប្រព័ន្ធប៊ិចសាំង PGM-Fi និងប្រព័ន្ធស្អំម៉ាស៊ីន Air-Cooled ហើយដំណើរការដោយចង្កឹះលេខអំប្រ៊ីយ៉ា ៥វគ្គ។ តម្លៃនេះបើ​ធៀប​ជា​មួយ​ម៉ូតូមាន​កម្លៃម៉ាសុី ១៥០សេសេ​កំពុងលក់នៅខ្មែរមួយ​ចំនួនអាច​មាន​តម្លៃ​ប្រហាក់ប្រហែល​គ្នា៕

រូបភាព៖ 90s Custom

អត្ថបទ៖ ម៉េងងី