មិនពិបាកស៉ើប! នេះតម្លៃ Honda Click 160 ឆ្នាំ២០២២ មានលក់នៅខ្មែរ

  • 2022-05-10 03:44:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Honda Click ឬ Vario 160 បាន​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា និង​មាន​អ្នក​ទិញ​ជិះ​រួច​មក​ហើយ​។ ​អ្វី​ដដែល Click ធ្វើ​ឲ្យ​មាន​ភ្ញាក់​ផ្អើល​នោះ​គឺ​វា​បាន​ផ្លាស់​ប្តូរ​រូបរាង​ទាំងស្រុង​ ទំនើប​គួរ​ឱ្យទាក់ទាញ និង​បំពាក់​បច្ចេកវិទ្យា​ថ្មី។

Click ឬ Vario 160 នេះ បំពាក់​ចង្កៀង​មុខ ក្រោយ LED កុង​ទ័រ​ប្រភេទ​ឌីជីថល LCD មាន​រន្ធ​សាក​ថ្ម USB និង​ប្រព័ន្ធ​បញ្ឆេះ​ម៉ូតូ​ពី​ចម្ងាយ។ ឃ្លុប​ក្រោម​កែប​ មាន​ចំណុះ ១៨លីត្រ​ដែល​អាច​ដាក់​ឥវ៉ាន់​បាន​ច្រើន។

សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា​នៅ​មាន​ហាង​តិច​តួច​ណាស់​ដែល​បាន​នាំ​ចូល​យក​មក​លក់ និង​មាន​ហ្វេន​ៗ​ជា​ច្រើ​ន ចង់​ទិញ​ប៉ុន្តែ​តាម​ដំណឹង ​វា​ក៏​មាន​តម្លៃ​ថ្លៃ​គួរ​សម​។ តាម​ប្រភព​ពី​អ្នក​ទិញ​ជិះ​មួយ​រូប​បាន​ប្រាប់ Honda Click ឬ Vario 160 ស៊េរី​ថ្មី​មាន​តម្លៃ​ខ្ទង់ ៤ ៦០០ដុល្លារ ជា​ប្រភេទ​ហ្រ្វាំង ABS។​​

ម៉ូតូ Honda Click ឬ Vario 160 នេះ ប្រើម៉ាស៊ីន eSP+ ចំណុះ ១៥៧សេសេ ផលិតបានកម្លាំង ១៥,១៥សេះ និងកម្លាំងរមួល ១៣,៨ញ៉ូតុនម៉ែត្រ។ ចំពោះ​កម្រិតស៊ីសាំងគឺ១លីត្រជិះបាន ៤៦,៩គីឡូម៉ែត្រ។  វា​ក៏បំពាក់​ប្រព័ន្ធ​សុវត្ថិភាពដូចគ្នាដែរ ដូចជា HSTC ដែល​ជាប្រព័ន្ធ​គ្រប់គ្រងរង្វិលកង់មិនឱ្យទួង ហើយបាន​បំពាក់​គ្រោងឆ្អឹង​ថ្មី eSAF៕

អត្ថបទ៖ ម៉េងងី