ម៉ូតូសាកភ្លើងជិះបាន ១៣០គ.ម រាងកាលីប វាយលុកចូលអាស៊ីឆាប់ៗ
- 2022-05-09 02:38:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូតូសាកភ្លើងជិះបាន ១៣០គ.ម រាងកាលីប វាយលុកចូលអាស៊ីឆាប់ៗ
ចន្លោះមិនឃើញ
ម៉ូតូអគ្គិសនីអគ្គិសនីអ៊ីតាលី Iso UNO-X ត្រៀមវាយលុកចូលទីផ្សារប្រទេសថៃ ក្នុងឆ្នាំ២០២២នេះហើយ ប៉ុន្តែមិនទាន់ដឹងពីតម្លៃនៅឡើយទេ។ វាបង្ហាញខ្លួនលើកដំបូងកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ហើយនៅក្នុងឆ្នាំ២០២២ នឹងត្រៀមទន្ទ្រានចូលទីផ្សារអាស៊ី ក្នុងនោះថៃជាប្រទេសមុនគេ។
ម៉ូតូនេះ ត្រូវបានឌីហ្សាញមានរាងទំនើបតែម្តង។ វាបំពាក់ម៉ូទ័រភ្លើងមួយដែលផលិតបានកម្លាំង ១១,៥សេះ ប្រើជាមួយទឹកស្អំម៉ាស៊ីន។ វាជាន់ស្ទុះពីល្បឿន ០ ដល់ ៥០គីឡូម៉ែត្រ/ម៉ោង ប្រើពេលប្រហែលតែ ៣,៧វិនាទី និងអាចមូលកប់ដល់ល្បឿន ១១៥គីឡូម៉ែត្រ/ម៉ោង។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ចំពោះម៉ូតូ Iso UNO-X គឺវាបំពាក់អាគុយទំហំ ៣,២៤គីឡូវ៉ាត់ម៉ោង ដែលអាចបើកដល់ចម្ងាយ ១៣០គីឡូម៉ែត្រ ក្នុងពេលសាកពេញម្តង គ្រាន់តែវាចំណាយពេលយូរបន្តិចដល់ ៤ម៉ោងដើម្បីសាកពេញ។ លើសពីនេះ វាក៏អាចបើកបរលើគ្រប់ស្ថានភាពផ្លូវ ដោយវាបំពាក់អាវក្រោះការពារការជ្រាបទឹក IP67។
ម៉ូតូ Iso UNO-X បំពាក់អេក្រង់ Touchscreen ទំហំ ៧អ៊ីញ ដែលអាចភ្ជាប់គ្នាជាមួយស្មាតហ្វូន តាមរយៈកម្មវិធីរបស់ Android និង iOS ក្នុងការពិនិត្យស្ថានភាពម៉ូតូដូចជា កម្រិតអាគុយ ចម្ងាយ ព័ត៌មានផ្លូវ និង GPS ជាដើម៕