ហេតុតែគេ! ឥឡូវលេចចេញមហិច្ឆតាថ្មីទៀតរបស់ Ford ពេលឃើញ F-150 Lightning ជោគជ័យខ្លាំង
- សុក្រ, 29 មេសា 2022 03:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុតែគេ! ឥឡូវលេចចេញមហិច្ឆតាថ្មីទៀតរបស់ Ford ពេលឃើញ F-150 Lightning ជោគជ័យខ្លាំង
ចន្លោះមិនឃើញ
នៅទីបំផុត រថយន្តអគ្គិសនីដំបូងរបស់ Ford គឺ F-150 Lightning បានចូលរោងចក្រផលិតជាផ្លូវការហើយ ដោយទទួលជោគជ័យខ្លាំងពោលគឺទទួលបានកក់យ៉ាងច្រើនសម្បើមពីអតិថិជន។
ឃើញទទួលបានផ្លែផ្កាយ៉ាងដូច្នេះ CEO របស់ Ford លោក Jim Farley បានបង្ហើបតម្រុយថា ម៉ូដែលភីកអាប់អគ្គិសនីមួយទៀត នឹងត្រូវផលិតនៅរោងចក្រ Blue Oval City ដោយរថយន្តថ្មីនោះ នឹងមិនមែនជា F-150 Lightning ជំនាន់ក្រោយឡើយ។
លោកបានបង្ហាញមហិច្ឆតាបែបនេះថា៖ «វាជារថយន្តភីកអាប់ផ្សេងមួយទៀត។ នេះមិនត្រឹមតែជារថយន្តភីកអាប់របស់យើងទេ។ យើងសូមបញ្ជាក់យ៉ាងច្បាស់លាស់ថា យើងចង់ក្លាយជាអ្នកឈានមុខគេលើរថយន្តភីកអាប់អគ្គិសនីតែម្តង»។
សូមបញ្ជាក់ថា គម្រោងផ្លូវការរបស់ Ford គឺបញ្ចេញលក់រថយន្តអគ្គិសនីឱ្យបានជាង ២លានគ្រឿងក្នុង១ឆ្នាំ រហូតដល់ត្រឹមឆ្នាំ២០២៦ ដែលវាស្មើនឹង១/៣ នៃគោលដៅលក់ទូទាំងពិភពលោក។ ហើយត្រឹមឆ្នាំ២០៣០ ចំណែកទីផ្សារនឹងបង្កើនដល់ ៥០%៕