ឡានសាកភ្លើង Honda ថ្មី​ចេញលក់ហើយ ជិះបាន ៥០០គ.ម តម្លៃជាង ២ម៉ឺនដុល្លារ

  • 2022-04-28 02:57:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថយន្ត​អគ្គិសនី Honda e:NS1 ត្រូវបាន​ចាប់ផ្តើម​បើកឱ្យកក់ហើយ​នៅក្នុងប្រទេស​ចិន ដែល​មាន​តម្លៃចាប់ពី ១៧៥ ០០០ ដល់ ២១៨ ០០០យ័ន ឬប្រហែលពី ២៦ ៧០០ ដល់ ២១៨ ០០០ដុល្លារអាមេរិក។

គួរដឹងថា រថយន្ត​ប្រភេទ SUV Crossover នេះ គឺត្រូវបាន​អភិវឌ្ឍដោយ​ក្រុមហ៊ុន Donfeng Honda ក្នុងប្រទេស​ចិន។ យើង​ក៏អាចហៅ​វាបានម្យ៉ាងទៀតជារថយន្ត HR-V Version អគ្គិសនី​សម្រាប់​ទីផ្សារ​ប្រទេស​នេះផងដែរ។

Honda e:NS1 ត្រូវបាន​អភិវឌ្ឍ​លើគ្រោង​ឆ្អឹង e:N Architecture F ដែល​បំពាក់​ម៉ូទ័រភ្លើង​នៅកង់មុខ ផលិតបាន​កម្លាំង ២០១សេះ និងកម្លាំងរមួល ៣១០ញ៉ូតុនម៉ែត្រ ព្រមទាំង​បំពាក់​អាគុយ​ទំហំ ៦៨,៨គីឡូវ៉ាត់ម៉ោង ដែល​អាច​បើកដល់​ចម្ងាយ ៥១០គីឡូម៉ែត្រ ពេលសាកពេញ។

ចំពោះ​ប្រព័ន្ធ​បច្ចេកវិទ្យាវិញ វា​ប្រើប្រាស់​ Honda Connect 3.0 ដែល​ជាបច្ចេកវិទ្យាជំនាន់ក្រោយ​សម្រាប់​រថយន្ត​អគ្គិសនី​ជាពិសេស​មានមុខងារ AI Intelligent Voice និង AR Navigation។ ផ្នែក​ខាងក្នុង​វា​បំពាក់​កុងទ័រឌីជីថល Full LCD ទំហំ ១០,២៥អ៊ីញ និង​អេក្រង់បញ្ឈរទំហំ ១៥,១អ៊ីញ ជាមួយ​ប្រព័ន្ធ e:N OS រួមមាន Honda Sensing, Honda Connect និង Intelligent Digital Cockpit៕

អត្ថបទ៖ សំភី