មើលសិន​ទៅ! ឡាន​អគ្គិសនី Lexus RZ ខ្លាំង ឬ​អន់ជាង​ឡាន​អគ្គិសនី​ផ្សេង តោះ​មក​ប្រៀបធៀប​ទាំងអស់​គ្នា

  • 2022-04-27 03:35:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗនេះ Lexus ទើប​តែ​បញ្ចេញ​រូបរាង​ពិត​រថយន្ត​អគ្គិសនីថ្មីរបស់ខ្លួនគឺ RZ 450e ឆ្នាំ​២០២៣ ដែល​ធ្វើឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ជាពិសេស​លើការឌីហ្សាញ​របស់​វាតែម្តង។ ប៉ុន្តែ​បើ​និយាយពី​ទំហំអាគុយ និង​ចម្ងាយ​បើកបរ និង​កម្លាំង​ម៉ាស៊ីន វា​អាច​នឹង​ខ្លាំង ឬអន់ជាង​ឡាន​អគ្គិសនី​មួយចំនួន​ទៀត។ តោះ​មកប្រៀបធៀប​គ្នា​ដូច​ខាងក្រោម៖

-Lexus RZ 450e: អាគុយ​ទំហំ ៧១,៤គីឡូវ៉ាត់​ម៉ោង បើកបាន​ចម្ងាយ ៣៦២​គីឡូម៉ែត្រ បំពាក់​ម៉ូទ័រ​​ផលិត​កម្លាំងបាន ៣០៨សេះ។

-Subaru Soterra: អាគុយទំហំ ៧១,៤​គីឡូវ៉ាត់ម៉ោង បើកបាន​ចម្ងាយ ៣៥៤​គីឡូម៉ែត្រ នបំពាក់​ម៉ូទ័រ​​ផលិត​កម្លាំង​បាន​ ២១៥សេះ។

-Toyota bZ4X: អាគុយ​ទំហំ ៧១,៤គីឡូវ៉ាត់​ម៉ោង បើកបាន​ចម្ងាយ ៣៧០គីឡូម៉ែត្រ ​បំពាក់​ម៉ូទ័រ ផលិត​កម្លាំង​បាន ២១៥សេះ។

-Audi e-tron: អាគុយ​ទំហំ​ ៨៦,៥គីឡូវ៉ាត់ម៉ោង បើកបាន​ចម្ងាយ ៤០០​គីឡូម៉ែត្រ បំពាក់​ម៉ូទ័រ​​ផលិត​កម្លាំង​បាន ៣៥៥សេះ។

-Ford Mustang Mach-E: អាគុយ​ទំហំ ៩១​គីឡូវ៉ាត់​ម៉ោង បើកបាន​ចម្ងាយ ៤៨០​គីឡូម៉ែត្រ បំពាក់ម៉ូទ័រ​ផលិត​កម្លាំង​បាន ៣១៧សេះ។

-Hyundai Ioniq 5: អាគុយ​ទំហំ ៧៧,៤គីឡូវ៉ាត់ម៉ោង បើក​បាន​ចម្ងាយ ៤១០គីឡូម៉ែត្រ បំពាក់​ម៉ូទ័រផលិតកម្លាំង​បាន ៣២០សេះ។

-Kia EV6: អាគុយ​ទំហំ ៧៧,៤គីឡូវ៉ាត់ម៉ោង បើកបាន​ចម្ងាយ ៤៩៩គីឡូម៉ែត្រ បំពាក់​ម៉ូទ័រ​ផលិត​កម្លាំងបាន ៣៤៣សេះ។

-Mazda MX-30: អាគុយ​ទំហំ ៣៥,៥គីឡូវ៉ាត់ម៉ោង បើកបាន​ចម្ងាយ ១៦០គីឡូម៉ែត្រ​ បំពាក់​ម៉ូទ័រ​ផលិត​កម្លាំង​បាន ១៤១សេះ។

-Nissan Ariya: អាគុយ​ទំហំ ៨៧គីឡូវ៉ាត់ម៉ោង បើកបាន​ចម្ងាយ ៤៨២គីឡូម៉ែត្រ បំពាក់​ម៉ូទ័រផលិត​កម្លាំង ២១៥សេះ។

-Volkswagen ID.4: អាគុយទំហំ ៨២​គីឡូវ៉ាត់ម៉ោង បើក​បាន​ចម្ងាយ ៤៥០គីឡូម៉ែត្រ​ បំពាក់​ម៉ូទ័រ​ផលិត​កម្លាំងបាន ២៩៥សេះ៕

អត្ថបទ៖ សំភី