គូប្រជែង Tesla ថ្មី សាកពេញ​ម្តងជិះបានដល់ ១១០០គ.ម

  • 2022-04-26 03:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​រថយន្ត​អគ្គិសនី Tesla កាន់តែ​មាន​គូប្រជែង​ថែមទៀតហើយ ជាពិសេស​គូប្រជែង​មកពី​ប្រទេសចិន​តែម្តង ក្នុងនោះ​រថយន្ត​អគ្គិសនី​ចិន Nezha S ត្រូវបាន​បង្ហាញ​មុខឡើងវិញ បន្ទាប់ពីអាក់ខាន​មួយរយៈដោយ​សារជំងឺរាតត្បាត។

គួរដឹងថា រថយន្ត Nezha ឬ Neta ជាម៉ាករថយន្តថ្មី​ដែលបង្កើតឡើង​ដោយ Hozon Auto ក្នុងឆ្នាំ​២០១៨។

ការ​ឌីហ្សាញ​រថយន្ត Nezha S ពិត​ជាគួរឱ្យទាក់ទាញ​មែនទែនពិសេសផ្នែក​ខាងមុខ​ដែល​មើលទៅកាច ដូចជា ចង្កៀង​រាងស្លីម រន្ធបឺតខ្យល់​ និងថ្ពាល់​រាងកោង។ ឯផ្នែក​ខាងក្រោយ ចង្កៀង​ LED លាតជាខ្សែដ៏វែងពីម្ខាងទៅម្ខាង និង​មាន spoiler។

រថយន្ត​នេះ មាន​ប្រវែង​ ៤៨០០មម ទទឹង ២០០០មម កម្ពស់ ១៤០០ និង​ប្រវែងពីកង់មុខទៅកង់ក្រោយ ២៩០០មម។ ទំហំ​ប៉ុណ្ណេះ គឺ​ធំជាង Tesla Model 3 បន្តិច។

ផ្នែខាងក្នុង​រថយន្ត​ ទាក់ភ្នែក​ជាងគេ​ដោយ​អេក្រង់​បញ្ឈរ​ដ៏ធំ និងមាន​អេក្រង់​តូចមួយទៀត​នៅខាងមុខ​កៅអី​អ្នកដំណើរ​ជាប់តែកុង។ វាក៏​បំពាក់​មកជាមួយ​ speaker ២១គ្រាប់ កម្តៅពូក ​កៅអីម៉ាស្សា​ និង​មាន​អំពូល Ambient light។

Nezha S ត្រូវបាន​អភិវឌ្ឍ​លើ​គ្រោង​ឆ្អឹង Shanhai។ ក្រុមហ៊ុនមិនទាន់បញ្ជាក់​លម្អិត​អំពីទំហំអាគុយវាទេ ប៉ុន្តែ​គេ​រំពឹង​ថា អាគុយរបស់​វាពេល​សាកពេញ អាចធ្វើ​ដំណើរបាន​ចម្ងាយ ៧១០គីឡូម៉ែត្រ (សម្រាប់ Electric Model) និង ១១០០គីឡូម៉ែត្រ (សម្រាប់ Range-Extender)៕

អត្ថបទ៖ សំភី