Honda ចេញលក់​អាគុប 110 Pro ថ្មី​ហើយ តម្លៃ​ជាង ២៦០០​ដុល្លារ

  • 2022-04-22 03:34:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Honda បាន​ដាក់​លក់​ម៉ូតូអាគុប ឬ Super Cub 110 Pro 2022 ជាផ្លូវការ​នៅក្នុង​ប្រទេស​ជប៉ុន ដែលមានតម្លៃ​ជាង ៣០២ ៥០០​យ៉េន ឬប្រហែល ២៦៩២​ដុល្លារ ជាមួយ​ជម្រើស​ពណ៌ ខៀវ និង ស។

ម៉ូតូនេះ បាន​ទទួល​ការកែប្រែ​ច្រើនកាន់តែប្រសើរឡើង​ ធ្វើឱ្យ​ការបើកបរ​កាន់តែរលូន។ វាក៏ជាប្រភេទ​ម៉ូតូសម្រាប់​ដឹកជញ្ជូនឥវ៉ាន់ដែរ ដោយ​វាភ្ជាប់មក​ជាមួយកន្រ្តក់ ហើយ​កែបក្រោយ​ក៏អាចដាក់​បានច្រើនដែរ។

​ម៉ូតូ Super Cub 110 Pro ស៊េរីថ្មីនេះ កាន់តែទាក់ទាញខ្លាំង​ដោយ​វាបានបំពាក់​ប្រព័ន្ធ​ហ្វ្រាំង ABS នៅកង់ខាងមុខ។ កុងទ័រវា​ថ្លាស្អាត រំលេច​លេខ និងព័ត៌មាន​ផ្សេងៗអំពី​ស្ថានភាព​ម៉ូតូបាន​យ៉ាងច្បាស់។

សូមបញ្ជាក់​ថា ម៉ូតូនេះ​ប្រើម៉ាស៊ីន​ស៊ីឡាំង១ ចំណុះ ១១០សេសេ ផលិតបានកម្លាំង ៨សេះ និង​កម្លាំងរមួល ៨,៨ញ៉ូតុនម៉ែត្រ៕

អត្ថបទ៖ សំភី