ដំណឹងល្ហិចល្ហៀង! Honda ADV350 2022 មកដល់ខ្មែរថ្មីៗតម្លៃទិញឡាន Prius បាន១គ្រឿង

  • 2022-04-21 07:39:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Honda ADV350 ឆ្នាំ២០២២ ដែល​បាន​វត្តមាន​នៅ​ខ្មែរ​កាល​បី​ពេល​ថ្មី​ៗ​នេះ តាម​ដំណឹង​វា​មាន​តម្លៃ​មិន​ចាញ់​ឡាន​ស៊េរី​ល្មមឡើយ។ បន្ទាប់​ពី​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ ជា​មួយ​រូប​រាង​ដ៏​ទាក់​ទាញនិង​មាន​ចំណុច​ពិសេស​ជា​ច្រើន ADV350 បាន​ធ្វើ​ឲ្យ​អ្នក​ស្រលាញ់​ម៉ូតូ​ប្រភេទ​នេះ​កាន់​តែ​ចង់​ឃើញ​ផ្ទាល់​ពិសេស​ចង់​ដឹង​ពី​តម្លៃ​លក់​នៅ​ខ្មែរ​ ។​​

ចំពោះ​វត្តមាន​មក​ដល់​របស់ Honda ADV350 urban racer edition ឆ្នាំ២០២២ គឺហាង​មួយ​ម្ដុំ​គិរី​រម្យបាន​នាំ​ចូល​មក​លក់។ ADV350 នេះ​បំពាក់​ចង្កៀង LED មាន​កញ្ចក់​បាំងខ្យល់ មាន​ដែក​សងខាងម៉ូតូ​សម្រាប់កាន់ កុងទ័រ​ឌីជីថល រន្ធសាកថ្មទូរសព្ទ USB ឃ្លុបក្រោមកែប អាចផ្ទុកបានចំណុះ ៤៨លីត្រ ឬអាច​ដាក់​មួកសុវត្ថិភាព​បាន​ដល់២ឯណោះ។

បើ​តាម​ដំណឹង​ល្ហិចល្ហៀង​​របស់ Honda ADV350 urban racer edition ឆ្នាំ២០២២ នេះតម្លៃ​វិញ​​នៅ​មិន​ទាន់​បាន​បង្ហាញ​នៅ​ឡើយ​ទេ។ តែ​ក៏​មាន​អ្នក​ខ្សឹប​ប្រាប់ Sabay ថា​វា​អាច​មាន​តម្លៃ​ខ្ទង់ ១ ១០០០ដុល្លារ កំពុងដាក់លក់​ខ្មែរ។ បើ​អីចឹង​មែន​នោះ​តម្លៃ​នេះ​អាច​ទិញ​ឡាន​មួយ​ទឹក​ដូច​ជា Toyota Prius ស៊េរី​ឆ្នាំល្មមៗបាន​មួយ​គ្រឿង​។

Honda ADV350 ឆ្នាំ២០២២ នេះប្រើ​ម៉ាស៊ីន​ថ្មី eSP+ ដែលមាន​ចំណុះ ៣៣០​សេសេ។ រួម​ជា​មួយបច្ចេកវិទ្យាលំដាប់ៗដោយ​បំពាក់​ប្រព័ន្ធ​បញ្ជា​សំឡេង​តាម​ស្មាតហ្វូន ដោយ​ប្រើប្រាស់​មុខងារ​ចំនួន៤ ដូចជាការខលទូរសព្ទចេញចូល កម្មវិធីចាក់​តន្រ្តី ផែនទី និង​ការផ្ញើ និងទទួលសារ។ វាបំពាក់​ប្រព័ន្ធហ្វ្រាំង ABS មុខក្រោយ សោ Smart Key បញ្ឆេះ​ពីចម្ងាយ និង​ប្រព័ន្ធការពារ​ពីការលួច៕

រូបភាពហ្វេសបុក Oun Tin

អត្ថបទ៖ ម៉េងងី