អាសង់ ឆ្នាំ២០២២ នៅតែលក់ចេញច្រើន តម្លៃវិញនៅតែអេម!

  • 2022-04-20 08:18:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​តែ​ជា​ជម្រើស​ដំបូង​អ​សម្រាប់​អ្នក​ជិះ​ម៉ូតូ​នៅ​ខ្មែរ អាសង់ ហាក់​មិន​ទាន់​ធ្លាក់​ប្រជាប្រិយភាព​ទៅ​ណា​ឡើយ។ នៅ​ថ្ងៃ​នេះ​ដោយ​សារ​អាសង់​បាន​ចេញ​លក់​នៅ​លើ​ទីផ្សារ​ជា​ច្រើន​ខែ​មក​ហើយ ដូច​នេះ​តម្លៃ​នេះ​ក៏​អាច​មាន​ការ​ប្រែប្រួល​ខុសគ្នាតិច​តួច​​នៅ​តាម​ហាង។

សម្រាប់​សេ៊រីឆ្នាំ២០២២ នេះ​មាន​តែម​ប្លែកជាងស៊េរីមុនៗដោយមានតែមសងខាងនៃផ្នែកខាងមុខ និងរចនាឡើងដោយបន្ទះមាសប្រណិតបំផុតរំលេចដោយផ្ទៃរចនាដោយចំណិតពេជ្រ និមិត្តសញ្ញា NCX ពណ៌មាស និង​មានពាក្យស្លោកមកជាមួយថា«FOREVER GLORY» រចនាដោយបន្ទះមាសប្រណិតបំផុត និងចំណិតពេជ្រល្អឥតខ្ចោះ ផុសឡើងយ៉ាងត្រដែត។

ម៉ូតូ Honda Dream ឬ អាសង់ បាន​ចេញ​លក់​ដល់​សេរី​ឆ្នាំ២០២២ ជា​មួយ​ការ​កែប្រែ​ចំណុច​ខ្វះខាត​មួយ​ចំនួន​ប៉ុណ្ណេះ ប៉ុន្តែ​បើ​និយាយ​ពី​រូប​រាង ម៉ាស៊ីន ១២៥ សេសេប្រើចង្កឹះលេខប្រព័ន្ធលេខ ៤ លេខ(លេខវិល) ដដែល ប្រព័ន្ធហ្រ្វាំ គឺ​ដូច​ទៅ​និង​ស៊េរី​មុន​ៗ​ដដែល។ បច្ចុប្បន្នតាម​ប្រភព​ពី​ហាង​លក់​ម៉ូតូ​នៅ​ម្ដុំ​គិរី​រម្យ កំពុង​ដាក់​លក់​មាន​តម្លៃ​ខ្ទង់ ២ ២៣០ដុល្លារ (ខុសគ្នាតិច​តួច​នៅ​តាម​ហាង)។ ចំពោះ​មួយ​ទឹកវិញ តាម​ប្រភពពីអ្នក​លក់ប្រាប់ ​អាច​មានតម្លៃទាបជាង​និង​ខ្ទង់ ១០០ ទៅ ២០០ដុល្លារ អាស្រ័យ​លើ​គុណភាព៕

អត្ថបទ៖ ម៉េងងី