កាត់តាម Apple អស់! រថយន្ត Tesla ចូលបក្សដកឆ្នាំងសាក ប៉ុន្តែដាក់លក់ក្រៅដោយបញ្ចុះតម្លៃពិសេស
- 2022-04-19 03:12:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាត់តាម Apple អស់! រថយន្ត Tesla ចូលបក្សដកឆ្នាំងសាក ប៉ុន្តែដាក់លក់ក្រៅដោយបញ្ចុះតម្លៃពិសេស
ចន្លោះមិនឃើញ
លោក Elon Musk ដែលគេស្គាល់ថាជាស្ថាបនិកក្រុមហ៊ុន Tesla បានបញ្ជាក់តាមបណ្តាញសង្គម Twitter ថាក្រុមហ៊ុននឹងលែងថាក់បញ្ចូលឆ្នាំងសាក Mobile Connector មកស្រាប់ពេលទិញរថយន្តទៀតឡើយ ដោយលើកហេតុផលថាមិនសូវមានការប្រើប្រាស់ ព្រោះម្ចាស់រថយន្តតែងប្រើមធ្យោបាយសាកថ្មផ្សេងៗដែលមានល្បឿនលឿនជាង។
ការសាកថ្មបញ្ចូលក្នុងរថយន្តអាចធ្វើទៅបានច្រើនរបៀប ពោលគឺមានដូចជាការសាកតាមស្ថានីយ Supercharger ត្រឹម១៥នាទីអាចបើកបរបាន ២០០ម៉ាយ បន្ទាប់មកគឺជម្រើសសាកថ្មតាមផ្ទះដោយប្រើដុំ Wall Connector អាចសាកបញ្ចូលវិញបាន ៤៤ម៉ាយ ក្នុងរយៈពេលមួយម៉ោង និងចុងក្រោយគឺ Mobile Connector ដែលអាចសាកបានគ្រប់កន្លែងឲ្យតែមានព្រីដោត ប៉ុន្តែមានល្បឿនសាកបញ្ចូលយឺត។
ល្បឿននៃការសាកបញ្ចូលរបស់ Mobile Connector ១ម៉ោង អាចបើកបរបានចម្ងាយត្រឹមតែ ៣ ទៅ ៤ម៉ាយប៉ុណ្ណោះ ដែលធ្វើឲ្យម្ចាស់រថយន្តទុកឆ្នាំងសាកនេះចោល មិនដែលប្រើទាល់តែសោះ។ ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានម្ចាស់រថយន្តច្រើនក៏បានលើកឡើងពីតម្លៃនៃការសាកថ្មផងដែរ ព្រោះពួកគេអាចសាកបានប្រហែល ៦០ម៉ាយក្នុង១យប់ ល្មមក្នុងការប្រើមួយថ្ងៃ ក្នុងតម្លៃនៃការសាក ០,០៤ដុល្លារក្នុង១គីឡូវ៉ាត់ម៉ោងធៀបនឹងថ្លៃសាក ០,១២ដុល្លារក្នុង ១គីឡូវ៉ាត់ម៉ោង នៅតាមស្ថានីយ ឬចំណាយប្រាកអស់ ៩០០ដុល្លារដើម្បីតម្លើង Wall Connector។
ដុំសាកដែលក្រុមហ៊ុននឹងដកចេញនេះ ត្រូវបានដាក់លក់ក្នុងតម្លៃ ២៧៥ដុល្លារ៕ ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ ពេលក្រុមហ៊ុនធំៗចាប់ផ្តើមដកឆ្នាំងសាកចេញបែបនេះ?