ដឹងតម្លៃ​ឡាន Lexus LX 600 លក់​នៅស្រុកខ្មែរហើយ

  • 2022-04-18 02:14:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗនេះ មាន​ការភ្ញាក់​ផ្អើល​យ៉ាងខ្លាំង​អំពីដំណឹង​នៃការមកដល់​ស្រុកខ្មែរជាលើកដំបូង​របស់​កំពូល​រថយន្ត SUV របស់ Lexus គឺ LX 600 ហើយ​ឥឡូវនេះ​តម្លៃរបស់​វាដែល​លក់​ក្នុងស្រុក ​ក៏ទើបតែត្រូវបាន​ទម្លាយ​ផងដែរ។

តាមរយៈការបង្ហោះ​របស់​ផេក Hengheng Auto កាលពីម្សិលមិញ​ឱ្យដឹងថា រថយន្ត​នេះ​ចូល​ដល់ផែហើយ និង​ត្រៀមបើកទូរនៅថ្ងៃទី២០-២១ មេសា​ខាងមុខ ដោយមាន​តម្លៃជាង ៣០ម៉ឺនដុល្លារ។

Lexus LX600 ឆ្នាំ២០២២ ប្រើម៉ាស៊ីនសាំង V6 Twin-turbo ចំណុះ ៣,៥លីត្រ កម្លាំងបានកម្លាំង ៤០៩សេះ និងកម្លាំងរមួល ៦៤៩ញូ៊វតុនម៉ែត្រ។ វាបំពាក់មកជាមួយប្រព័ន្ធគ្រប់គ្រងហ្វ្រាំងអេឡិចត្រូនិច ECB, ចង្កូតកម្លាំងអេឡិចត្រិច (EPS), ប្រព័ន្ធគ្រប់គ្រងកម្ពស់សកម្ម (AHC) និងប្រព័ន្ធបូម (AVS)។ ក្រៅពីនេះ គឺមានប្រព័ន្ធ CRAWL CONTROL, ប្រព័ន្ធ ហ្វ្រាំងជំនួយមិនឱ្យរអិលថយក្រោយ ពេលឡើងចំណោត និង ប្រព័ន្ធកាមេ៉រា ដែលជួយឱ្យអ្នកបើកបរមើលឃើញស្ថានភាពជុំវិញរថយន្ត​ជាដើម៕

អត្ថបទ៖ សំភី