ម៉ូតូពិសេសថ្មីរបស់ Vespa ដាក់ឈ្មោះ Justin Bieber x ប្រើម៉ាស៊ីន 150cc

  • 2022-04-12 06:40:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Vespa គ្រោង​នឹងម៉ូតូ​ម៉ូដែល​ពិសេសថ្មី​ដែល​ដាក់ឈ្មោះថា Justin Bieber x ដែល​ការឌីហ្សាញ​របស់វា​ពិតជាគួរឱ្យទាក់ទាញ។

ម៉ូតូនេះ រំលេចស្ទើរតែទាំងស្រុងដោយពណ៌ ស មាន​ចង្កៀងរាងជ្រុងបែប unique ជាប្រភេទ LED កុងទ័រឌីជីថលប្រភេទកញ្ចក់ TFT ដែល​អាចភ្ជាប់មុខងារ​ជាមួយ​ស្មាតហ្វូន។ វា​ភ្ជាប់មក​ជាមួយ​របស់​របរ​ចាំបាច់​មួយចំនួនសម្រាប់​ការធ្វើដំណើរ​​ដូចជា កាបូប ស្រោមដៃ និងមួកសុវត្ថិភាព។

វាមិនមែន​ជារឿង​ថ្មីរបស់ Vespa ឡើយ​ដែលយកឈ្មោះ​តារាចម្រៀង​មកដាក់ធ្វើជាឈ្មោះម៉ូតូខ្លួន ពោលគឺ​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំមកនេះ Vespa ក៏បានយកឈ្មោះ​សិល្បករ អ្នកនិពន្ធ និងអ្នកឌីហ្សាញ​ល្បីល្បាញ​ផ្សេងទៀតដែរដូចជា Giorgio Armani, Christian Dior និង Sean Wothersoon។

សម្រាប់​ម៉ូដែលពិសេសនេះ គឺ Justin Bieber ជាអ្នករើសពណ៌ ស តែម្តង។ វាប្រើម៉ាស៊ីន​ចំណុះ ១៥០សេសេ ដែល​មកជាមួយ​នឹង​ option ទំនើបៗ។ ម៉ូតូនេះ នឹងត្រូវបើក​ឱ្យកក់​ នៅថ្ងៃទី១៨ មេសា ២០២២ខាងមុខ ដោយតម្លៃមិនទាន់បង្ហាញនៅឡើយទេ៕

អត្ថបទ៖ សំភី