ជិតបានទៅស្រុក មកដឹងគន្លឹះ ៥ ចំណុច អាចឲ្យអ្នកមានទំនុកចិត្តបើកបរលើដងផ្លូវ
- 2022-04-07 07:11:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិតបានទៅស្រុក មកដឹងគន្លឹះ ៥ ចំណុច អាចឲ្យអ្នកមានទំនុកចិត្តបើកបរលើដងផ្លូវ
ចន្លោះមិនឃើញ
លើដងផ្លូវ មានចរាចរណ៍រថយន្តស្ទើរគ្រប់ប្រភេទ ទាំងធ្វើដំណើរការទៅធ្វើការ កម្សាន្ត ដឹកឥវ៉ាន់ ឬដឹកអ្នកដំណើរ។ ឥរិយាបថអ្នកបើកបរ បានប្រែក្លាយជាកត្តារួមផ្សំមួយ ចំពោះហេតុការណ៍មិនល្អលើដងផ្លូវ។
ការស្ទង់មតិពីក្រុមហ៊ុន Ford រកឃើញថា តួលេខប្រកាសអាសន្នមួយរបស់អ្នកបើកបរវ័យក្មេង ដែលមានឥរិយាបថប្រកបដោយហានិភ័យ ខណៈពេលបើកបរ ដូចជាបង្កើនល្បឿន និងមើលវីដេអូលើទូរសព្ទ។
ពាក់ខ្សែក្រវាត់
រូបមន្តទីមួយ គួរពាក់ខ្សែក្រវាត់។ មានអ្នកបើកបរ និងអ្នកដំណើរជាច្រើនបដិសេធមិនពាក់ខ្សែក្រវាត់ ជាពិសេសនៅកៅអីក្រោយ ដោយយកលេសខូចភ្លីអាវ ឬមិនសូវមានផាសុកភាពមានអ្វីរឹបតឹង។ ប៉ុន្តែនេះ អាចជួយកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដល់ជីវិតបាន កំឡុងពេលធ្វើដំណើរ។
ដឹងពីរថយន្តខ្លួនបើកបរ
គ្រប់រថយន្តមានមុខងារខុសៗគ្នា ទោះខ្ចីគេ ឬបើករថយន្តផ្ទាល់ខ្លួន គួរយល់ដឹងពីការប្រើប្រាស់មុខងាររបស់រថយន្ត ដូចជាការប្រើផ្លិតទឹក, កែប្រែសីតុណ្ហភាពក្នុងរថយន្ត, បើកភ្លើងមុខ ឬអាចសម្គាល់ភ្លើងសញ្ញាបង្ហាញបញ្ហារបស់រថយន្ត ដែលអាចជួយសម្របតាមស្ថានភាពខាងមុខបាន។
ប្រយ័ត្នពីចំណុចរំខាន ដល់ការបញ្ជាយានយន្ត
ចំណុចរំខាននៅពេលធ្វើដំណើរមានច្រើន ដូចជាសំឡេងរំខានពីទូរសព្ទ ឬបណ្ដាញសង្គម ការគេងមិនគ្រប់គ្រាន់ តន្ត្រីបើកលឺៗ ការលេងសើចប្រើកាយវិការជាមួយអ្នកកាន់ដៃចង្កូត សុទ្ធតែអាចបង្កជាគ្រោះថ្នាក់បាន។
បើកបរប្រកបដោយស្មារតីល្អ ភ្នែកផ្ដោតលើដងផ្លូវ ក៏ដូចជាអ្នករួមដំណើរ។
បើតាមការស្ទង់មតិការរំខានអំឡុងពេលបើកបរឆ្នាំ ២០១៧ របស់ក្រុមហ៊ុន Ford មានអ្នកបើកបរ ៥៤% ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកថា ពួកគេព្យាយាមមិនប្រើទូរសព្ទអំឡុងពេលបើកបរ ប៉ុន្តែនៅតែធ្វើ។
បើកបរមានការការពារ
ការបើកបរបំពាន ឬមិនគោរពអ្នករួមដំណើររួមមាន បម្លាស់ទីចូលគន្លងម៉ូតូ ប្រើភ្លើងសញ្ញាមិនត្រឹមត្រូវ ភ្លើងពណ៌លឿង ឬក្រហមប្រឹងជាន់ទៅមុខ ប្រលែងដៃចង្កូត។
គួរប្រើភ្លើងស៊ីញរឲ្យបានត្រឹមត្រូវ ប្រើប្រាស់គន្លងផ្លូវឲ្យបានត្រឹមត្រូវ រក្សាដៃទាំងពីរលើដៃចង្កូត ប្រើល្បឿនក្នុងច្បាប់ចរាចរណ៍កំណត់ មិនប្រជែងនឹងអ្នករួមដំណើរ។
ការបើកបរពេលមេឃភ្លៀង
ព្យាយាមបើកបរតាមសម្រួល ដឹងពីការប្រើហ្វ្រាំង និងល្បឿន ដោយរក្សាការគ្រប់គ្រងបាន។ គួរប្រាកដថា ផ្លិតទឹកដំណើរការបានល្អ ប្រើភ្លើងមុខដើម្បីដឹងពីផ្លូវខាងមុខឆ្ងាយ រក្សាល្បឿនយឺតល្មម ប្រយ័ត្នប្រយែងពេលផ្លូវកោង៕