ឡាន BMW សាកភ្លើង ១០នាទី បើកបាន ៩៧គ.ម ត្រៀមបង្អួតសម្រស់ឆាប់ៗ

  • 2022-04-06 07:10:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថយន្ត BMW i3 eDrive35L គឺ​ជារថយន្ត​អគ្គិសនី​មួយ​ដែល​ផលិត​ជាពិសេស​សម្រាប់​អតិថិជន​ក្នុងប្រទេសចិន ដែល​វានឹង​បង្ហាញ​ខ្លួនផ្លូវការ​នៅក្នុងខែឧសភាខាងមុខនេះ​ហើយ។

ការ​ឌីហ្សាញ​រថយន្ត​នេះ គឺ​ខុសពីស៊េរី​ធម្មតា​ ដោយ​បំពាក់​ចង្កៀង​ថ្មី កាងថ្មី និង​ប៉ាណារាងជាតម្រងនោម ដែល​ជាអត្តសញ្ញាណរបស់ BMW។

BMW i3 eDrive35L បំពាក់​ម៉ូទ័រអគ្គិសនី eDrive ជំនាន់​ទី៥ ដែល​បច្ចុប្បន្ន​កំពុងបំពាក់​នៅលើ iX3, i4 និង iX ដែល​ផលិតបាន​កម្លាំង ២៨២សេះ និង​កម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ ជាន់ស្ទុះពីល្បឿ ០ ដល់ ១០០គីឡូម៉ែត្រ ប្រើពេលប្រហែល ៦,២វិនាទី។

ចំណែក​អាគុយ​របស់​វាទំហំ ៧០,៣គីឡូវ៉ាត់ម៉ោង ដោយពេលសាកពេញ​អាចបើកដល់ល្បឿន ៥២៦គីឡូម៉ែត្រ។ វាគំាទ្រ​ជាមួយ​ដុំសាកលឿន ដែល​អាច​សាកពី ១០ ទៅ ៨០% ប្រើពេល​ប្រហែល ៣៥នាទី ឬសាក១០នាទី អាចបន្តដំណើរ​បានចម្ងាយ ៩៧គីឡូម៉ែត្រ៕

អត្ថបទ៖ សំភី