អត់ពាក់មីក៏គ្មានបញ្ហា! ម៉ូតូអូតូធំថ្មីរបស់ Yamaha តែ 125cc តម្លៃ ១៥០០ដុល្លារ
- 2022-04-06 03:52:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត់ពាក់មីក៏គ្មានបញ្ហា! ម៉ូតូអូតូធំថ្មីរបស់ Yamaha តែ 125cc តម្លៃ ១៥០០ដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Yamaha បានបញ្ចេញជាផ្លូវការម៉ូតូអូតូ Lexi 2022 ក្នុងប្រទេសឥណ្ឌូណេស៊ី ដែលមានការឌីហ្សាញស្រដៀងទៅនឹងម៉ូតូ Xmax និង Nmax 155 ប៉ុន្តែម៉ាស៊ីនតូចជាង។
ម៉ូតូ Yamaha Lexi 2022 ប្រើម៉ាស៊ីន Blue Core ចំណុះ ១២៥សេសេ ផលិតបានកម្លាំង ១១,៧សេះ និងកម្លាំងរមួល ១១,៥ញ៉ូតុនម៉ែត្រ បំពាក់ប្រព័ន្ធ Variable valve ក្នុងការជួយជំរុញសន្ទុះម៉ូតូ។ ទម្ងន់វាស្រាលតែ ១១៣គីឡូក្រាម និងមានកម្ពស់កែប ៧៨៥មម ព្រមទាំងធុងសាំងផ្ទុកសាំងបាន ៤,២លីត្រ។
បន្ថែមលើសនេះ វាមានរន្ធសាកថ្មទូរសព្ទ (Electric Power Sockets), បំពាក់ប្រព័ន្ធពន្លត់ និងបញ្ឆេះម៉ាស៊ីន ដើម្បីសន្សំសំចៃសាំង, ប្រព័ន្ធហ្វ្រាំង ABS, កុងទ័រឌីជីថល និងចង្កៀង LED។
ម៉ូតូ Yamaha Lexi ស៊េរីថ្មីនេះ មានជម្រើស option ចំនួន៣ គឺ ១. Option Standard តម្លៃ ២២,៥៤លានរូព្យា (ជាង ១៥០០ដុល្លារ), ២. Option S តម្លៃ ២៥,៥៦លានរូព្យា (ជាង ១៧០០ដុល្លារ) និង option S ABS តម្លៃ ២៨,១៩លានរូព្យា (ជាង ១៩០០ដុល្លារ)៕