ប្រភេទ​ឡានច្រើនណាស់! ចុះ​មើល​យ៉ាងម៉េច​បានដឹងថា​វា​ជា Sedan SUV វ៉ែន ឬភីកអាប់?

  • 2022-04-05 04:27:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថយន្ត​បច្ចុប្បន្ន​នេះ គឺមាន​ច្រើនប្រភេទណាស់ ដែល​ក្រុមហ៊ុន​នីមួយៗ​បាន​ផលិតមក​ដើម្បី​បំពេញ​តម្រូវការ​ និង​គោលបំណង​របស់​អ្នកប្រើប្រាស់​ផ្សេងៗគ្នា។ ប្រភេទ​រថយន្ត​ដែលគេប្រើប្រាស់​ជាធម្មតា​ច្រើនបំផុត និង​ដែល​គេស្គាល់​ជាទូទៅគឺមានដូចជា Sedan SUV និង​ភីកអាប់។ តែការពិត គឺវា​មាន​ច្រើនប្រភេទទៀតណាស់ ដែល​យើង​សូមបង្ហាញ​ដូចខាងក្រោម៖

១. Sedan: ជា​រថយន្ត​មានទ្វារ៤ កៅអី២ជួរ និងមានគូទក្រោយដែល​វាខណ្ឌចែកគ្នា​ដោយកញ្ចក់​ក្រោយ។

២. Coupe: ជារថយន្ត​មាន​ទ្វារ២ មាន​កៅអី១ជួរ ឬខ្លះមាន២ជួរ ដែលមាន​ដំបូលរាងស្លូបទៅខាងក្រោយ។ បើនិយាយសាមញ្ញឱ្យងាយយល់ថា វា​ជាឡានបែបស្ទាវផង ចាស់ទុំផង ឬ​ស្ថិតនៅ​ចន្លោះកណ្តាល​ពី Sedan និង Sport។

៣. Sport: ជារថយន្តស្ព័រ ដែល​រូបរាងកាលីប ឬស៊ីចស៊ី និង​ថ្លៃជាង​ Coupe ហើយ​កម្ពស់ពីបាត​រថយន្ត​ទៅ​ដី​គឺទាបបំផុត។ ជាទូទៅវាមាន​តែទ្វារ២ កៅអី១ជួរប៉ុណ្ណោះ។

៤. Convertible: ជារថយន្តស្ព័រដែរ​ ប៉ុន្តែវា​អាចអាចដកទាញដំបូល​ចេញបានទាំងអស់។

៥. Hatchback: ជារថយន្ត compact ឬ subcompact sedan មាន​ទ្វារ៥ ដែល​កៅអីជួរទី២ និងគូទក្រោយ​គឺស្ថិតនៅជាប់ជាមួយគ្នាតែម្តងដោយ​មិនមាន​រនាំងកញ្ចក់បាំងឡើយ។

៦. Station Wagon: ស្រដៀង​នឹង Hatchback ដែរ តែដំបូលផ្នែកខាងក្រោយ​គឺវែងជាង Hatchback។

៧. Sport-Utility Vehicle (SUV) ឬ Crossover: ជា​ប្រភេទ​រថយន្ត​ខ្ពស់ជាង Sedan និង​មានទ្វារ៥ ដោយ​កៅអីជួរទី២ និង​គូទខាងក្រោយ នៅជាប់ជាមួយគ្នា​មិនមានរនាំងកញ្ចក់បាំង។ រថយន្ត SUV ខ្លះគឺ​មាន​ជួរទី៣ នៅគូទខាងក្រោយហ្នឹងទៀត។

៨. Minivan ឬ វ៉ែន: ជាប្រភេទរថយន្ត​ខ្ពស់ មានកៅអី៣ជួរ និង​មានទ្វារស្លាយ ព្រមទាំង​វែងជាង​ប្រភេទ SUV។

៩. Pick Up Truck (ភីកអាប់): ជារថយន្ត​ខ្ពស់​ដូច SUV ដែរ តែ​មានទ្វារ៤ (២បាំង) និង​មានគ្រែដឹកនៅខាងក្រោយ សម្រាប់​ផ្ទុកទំនិញផ្សេងៗ៕

អត្ថបទ៖ សំភី