ពេញចិត្តអត់? មើលរូបរាង Honda Click160 ឆ្នាំ២០២២ មានវីដេអូ
- 2022-03-31 03:22:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេញចិត្តអត់? មើលរូបរាង Honda Click160 ឆ្នាំ២០២២ មានវីដេអូ
ចន្លោះមិនឃើញ
Honda Click ឬ Vario 160 ទើបមានដំណឹងថ្មីៗនេះបានចេញជាផ្លូវការនៅក្នុងប្រទេសថៃ ដែលវាបានផ្លាស់ប្តូររូបរាងទាំងស្រុង ទំនើបគួរឱ្យទាក់ទាញ និងបំពាក់បច្ចេកវិទ្យាថ្មី។ Click ឬ Vario 160 នេះ បំពាក់ចង្កៀងមុខ ក្រោយ LED កុងទ័រប្រភេទឌីជីថល LCD មានរន្ធសាកថ្ម USB និងប្រព័ន្ធបញ្ឆេះម៉ូតូពីចម្ងាយ។ ឃ្លុបក្រោមកែប មានចំណុះ ១៨លីត្រដែលអាចដាក់ឥវ៉ាន់បានច្រើន។
សម្រាប់ទីផ្សារប្រទេសកម្ពុជាវិញ មានហ្វេនៗជាច្រើកំពុងទន្ទឹងរង់ចាំមកដល់ តែក៏មានដំណឹងថាវានឹងមកដល់ខ្មែរនៅដើមខែមេសា នេះបើតាមការសាកសួរអ្នកលក់ម៉ូតូនៅម្ដុំគិរីរម្យបានប្រាប់។ តោះកុំទាន់គិតពេលវាមកដល់មើលរូបរាងរបស់វាសិន ស្រលាញ់ត្រង់ចំណុចណាខ្លះ?
ម៉ូតូ Honda Click ឬ Vario 160 នេះ ប្រើម៉ាស៊ីន eSP+ ចំណុះ ១៥៧សេសេ ផលិតបានកម្លាំង ១៥,១៥សេះ និងកម្លាំងរមួល ១៣,៨ញ៉ូតុនម៉ែត្រ។ ចំពោះកម្រិតស៊ីសាំងគឺ១លីត្រជិះបាន ៤៦,៩គីឡូម៉ែត្រ។ តាមប្រភពពីអ្នកលក់ក៏បានបង្ហើបថាមានពន្ធចូលថ្លៃប្រហែលខ្ទង់ ២ពាន់ជាង៕