Yamaha ទើបចេញ​ម៉ូតូអូតូ​ថ្មីទែងរូបរាងប្លែកទំនើប តម្លៃតែ ១៤០០ដុល្លារ

  • 2022-03-28 07:15:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Yamaha បាន​បង្ហាញ​ចេញ​ជាផ្លូវការ​នូវម៉ូតូអូតូថ្មីបំផុត​គឺ​ម៉ូដែល Force X ឆ្នាំ​២០២២ នៅក្នុងប្រទេសចិន ដែល​វាមានរូបរាងប្លែកម្យ៉ាងតែទាន់សម័យ និង​តូចជាង NMAX បន្តិច។

ថ្វីបើវា​ជាម៉ូតូអូតូ ដែលវា​ត្រូវបាន​ឌីហ្សាញដែល​អាចបើកបរ​ទាំងស្ថានភាព​ផ្លូវរលោងស្អាត និង​ផ្លូវរលាក់បាន ដែល Yamaha ចាត់ទុកវាថាជាម៉ូតូបែបផ្សងព្រេងផងដែរ។

ម៉ូតូនេះ ប្រើម៉ាស៊ីន Bluecore ចំណុះ ១២៥សេសេ ផលិត​បាន​កម្លាំង ៨,២សេះ និង​កម្លាំង​រមួល ៩,៧ញ៉ូតុនម៉ែត្រ។ ធុងសាំង​វាផ្ទុកបានចំណុះ ៥,១លីត្រ ដោយ​កម្រិត​ស៊ីសាំងគឺ ២,២លីត្រក្នុង១០០គីឡូម៉ែត្រ។

Yamaha Force X 2022 បំពាក់​ចង្កៀង Halogen និង​អំពូល daytime running light ជាប្រភេទ LED, កុងទ័រឌីជីថល ឃ្លុបក្រោមកែបធំ អាចដាក់មួកសុវត្ថិភាពបានមួយ​ជាដើម។

ម៉ូតូនេះ ត្រូវបានដាក់លក់​តែក្នុងប្រទេសចិន តម្លៃ ៨៩៨០យ័ន ឬប្រមាណ ១៤០០ដុល្លារ ដោយមានពណ៌ជ្រើស​រើស​ចំនួន៦៕

អត្ថបទ៖ សំភី