Honda បញ្ចេញ​ម៉ូតូ​អាគុប 110cc ឆ្នាំ​២០២២ហើយ

  • 2022-03-22 09:41:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Honda ទើប​តែ​បញ្ចេញ​ម៉ូតូ Super Cub 110 ឬអាគុប ឆ្នាំ​២០២២ ក្នុង​ពិព័រណ៌​យានយន្ត Osaka Motor Show ថ្មីៗនេះ។

សម្រាប់​ម៉ូដែលឆ្នាំ​២០២២ គឺ Honda គឺ​បានបន្ថែម​លក្ខណៈពិសេសមួយចំនួនឱ្យកាន់តែ​ប្រសើរ​ឡើង​ជាងស៊េរីមុន ដូចជា ការឌីហ្សាញ​ដែល​បន្ថែពណ៌លឿង យ៉ាន់កង់ពណ៌ប្រផេះ ពូកកែប​ពណ៌ត្នោត។

ក្រៅពីនេះ​ម៉ូតូអាគុប​ឆ្នាំ​២០២២ ក៏នឹងបំពាក់​ម៉ាស៊ីនថ្មី ដែល​នឹងបង្កើន​កម្លាំងសេះ និងកម្លាំងរមួល ប៉ុន្តែរក្សាចំណុះ ១១០សេសេ និង​ប្រអប់​លេខ ៤វគ្គ​ដដែល។ វា​ក៏បន្ថែម​នូវហ្វ្រាំងឌីសមុខ និង​ ABS ផងដែរ។

យ៉ាងណាមិញ Honda មិនបាន​បញ្ជាក់​លម្អិត​ច្រើន​អំពីម៉ូតូនេះ និងតម្លៃរបស់វា​នៅឡើយទេ៕

អត្ថបទ៖ សំភី