ម៉ូតូអគ្គិសនី Yamaha ទើបចេញថ្មី សាកភ្លើងពី ០ ដល់ ៩០% ប្រើពេលតែ១ម៉ោង
- 2022-03-21 10:02:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូតូអគ្គិសនី Yamaha ទើបចេញថ្មី សាកភ្លើងពី ០ ដល់ ៩០% ប្រើពេលតែ១ម៉ោង
ចន្លោះមិនឃើញ
ថ្មីៗនេះ ក្រុមហ៊ុន Yamaha បានបញ្ចេញជាផ្លូវការនូវម៉ូតូអគ្គិសនីរបស់ខ្លួនម៉ូដែល E01 បន្ទាប់ពី concept ម៉ូតូនេះ ត្រូវបានទម្លាយចេញអស់ប៉ុន្មានឆ្នាំមកហើយ។
ម៉ូតូ Yamaha E01 នឹងត្រូវដាក់លក់ក្នុងទីក្រុងធំៗមួយចំនួន ហើយមានការដំឡើងស្ថានីយសាកភ្លើងទៀតផង ដូចជានៅជប៉ុន អឺរ៉ុប តៃវ៉ាន់ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ ដែលគ្រោងនឹងចាប់ផ្តើមនៅអំឡុងខែកក្កដា ឆ្នាំ២០២២ខាងមុខ។
អាគុយរបស់វានឹងត្រូវដាក់ជាប់ក្នុងម៉ូតូតែម្តង ដោយការសាកអាគុយមាន ៣ជម្រើស។ ទីមួយ គឺតាមរយៈការសាកលឿន នៅតាមស្ថានីយដែលត្រូវបានដំឡើង ដោយប្រើពេលតែ១ម៉ោង សាកពី ០ ដល់ ៩០%។ ទីពីរ គឺការសាកធម្មតានៅតាមផ្ទះរៀងខ្លួន ប្រើពេល ៥ម៉ោង សាកពី ០ ដល់ ១០០%។ និងទីបី តាមរយៈដុំសាកដែលអាចដាក់តាមខ្លួនដូច powerbank ដែរ ប៉ុន្តែសាកយឺតណាស់ ដោយត្រូវចំណាយពេលរហូតដល់ ១៤ម៉ោងឯណោះ ក្នុងការសាកពី ០ ដល់ ១០០%។
Yamaha លើកឡើងថា តួគ្រោងរបស់ម៉ូតូ scooter នេះ ត្រូវបានអភិវឌ្ឍចេញពីតួគ្រោងរបស់ម៉ូតូស្ព័រ ដែលស្រាល ខ្លាំង និងធុន។ កម្ពស់ពីដី មកកែបម៉ូតូ គឺ ៧៥៤មម ហើយប្រវែងពីកង់មុខទៅកង់ក្រោយគឺ ១៣៧៩មម និងកង់ទំហំ ១៣អ៊ីញ។ ចង្កៀងជាប្រភេទ LED និងកុងទ័រជាប្រភេទឌីជីថល ដែលបង្ហាញសញ្ញាផ្សេងៗពីស្ថានភាពម៉ូតូ។ កន្លែងដោតសាកភ្លើង គឺស្ថិតនៅចន្លោះកណ្តាលចង្កៀងមុខ។
តែយ៉ាងណា ចំពោះព័ត៌មានលម្អិតបន្ថែម និងតម្លៃនៃម៉ូតូអគ្គិសនីនេះ ក្រុមហ៊ុន Yamaha នឹងបញ្ជាក់នៅអំឡុងខែឧសភាខាងមុខ៕