[ចំណេះដឹង] វិធី​បំបាត់​អ័ព្ទ​ក្នុង​​រថយន្ត​ ពេល​មេឃ​ត្រជាក់​

  • 2022-03-21 06:47:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ័ព្ទ​ក្នុង​រថយន្ត​កើន​មាន​ឡើង​នៅ​ពេល​ដែល​អាកាស​ធាតុ​ខាង​ក្រៅ​​ មាន​កម្រិត​ខុស​គ្នា​ពី​សីតុណ្ហភាព​ខាង​ក្នុង​រថយន្ត។ ​ពេល​អាកាស​ធាតុ​​ត្រជាក់​​ខាង​ក្រៅ ប៉ះ​គ្នា​ជា​មួយ​នឹង​​អាកាស​ធាតុ​ក្ដៅ​ខាង​​ក្នុង​រថយន្ត​វា​នឹង​បង្កើត​បាន​ជា​អ័ព្ទ​នៅ​លើ​កញ្ចក់​រថយន្ត។ មាន​វិធីសាស្ត្រ​ ៣ ជួយ​បំបាត់​អ័ព្ទ​នេះ ៖

១. ប្ដូរ​ប្រភព​ខ្យល់ ៖

រថយន្ត​ភាគ​ច្រើន​មាន​មក​ជា​មួយ​នូវ​ប៊ូតុង​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ខ្យល់​ខាង​ក្នុង​ជា​ខ្យល់​ម៉ាស៊ីន​ត្រជាក់ ឬ ទាញ​យក​ខ្យល់​ខាង​ក្រៅ​មក​ប្រើ​ជំនួស។ ប្រសិន​បើ​កញ្ចក់​រថយន្ត​​មាន​ជាប់​អ័ព្ទ ដូច​នេះ​អ្នក​គួរ​ប្ដូរ​ប្រភព​ខ្យល់​នេះ។

ស្វែង​រក​ប៊ូតុង​ដែល​មាន​រូប​​សញ្ញា​ព្រួញ​ក្នុង​រថយន្ត​ រួច​ចុច​លើ​វា​ ដូច​នេះ​ឃើញ​បៃតង​នឹង​រលត់។ នេះ​តំណាង​ថា​អ្នក​បាន​បិទ​មុខងារ​ដែល​កំណត់​ឲ្យ​រថយន្ត​ប្រើ​ខ្យល់​ខាង​ក្នុង​ ដោយ​ជំនួស​មក​វិញ​នូវ​ខ្យល់​ខាង​ក្រៅ។

២. ដំឡើង​ម៉ាស៊ីន​ត្រជាក់​ឲ្យ​ត្រជាក់ ៖

ព្រោះ​តែ​អ័ព្ទ​កើត​ឡើង​ដោយ​សារ​សីតុណ្ហភាព​​ក្នុង​ និង​ក្រៅ​រថយន្ត​ខុស​គ្នា​ ដូច​នេះ​គួរ​កំណត់​សីតុណ្ហភាព​ខាង​ក្នុង​ឲ្យ​ដូច​គ្នា​ទៅ​នឹង​ខាង​ក្រៅ។ គួរ​តែ​ដំឡើង​ម៉ាស៊ីន​ត្រជាក់​ឲ្យ​ត្រជាក់​ដល់​កំពូល​តាម​ដែល​អ្នក​អាច​ទ្រាំទ្រ​បាន។ វិធីសាស្ត្រ​នេះ​មាន​ប្រសិទ្ធភាព​លឿន​ ប៉ុន្តែ​អាច​ធ្វើ​ឲ្យ​អ្នក​រងា​រឹង​ថ្គាម៕

ប្រភព៖ Wikihow   ប្រែ​សម្រួល៖ ម៉េងងី