ម៉ូតូ Honda ADV350 ចេញហើយ រាងទាក់ទាញខ្លាំង គ្រាន់តែឃ្លុបក្រោមកែប ដាក់មួកសុវត្ថិភាពបាន២
- 2022-03-17 03:02:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូតូ Honda ADV350 ចេញហើយ រាងទាក់ទាញខ្លាំង គ្រាន់តែឃ្លុបក្រោមកែប ដាក់មួកសុវត្ថិភាពបាន២
ចន្លោះមិនឃើញ
ក្រុមហ៊ុន Honda បានបញ្ចេញម៉ូតូអូតូខា្នតធំថ្មី គឺ ADV350 ឆ្នាំ២០២២ ដែលមានរូបរាងទាក់ទាញខ្លាំងមែនទែន បំពាក់បច្ចេកវិទ្យាទំនើបៗ និងម៉ាស៊ីនថ្មី ព្រមទាំងផ្តល់បទពិសោធន៍ដល់ការបើកបរបែបថ្មី។
ម៉ូតូ Honda ADV350 ស៊េរីថ្មីនេះ បំពាក់ចង្កៀង LED មានកញ្ចក់បាំងខ្យល់ មានដែកសងខាងម៉ូតូសម្រាប់កាន់ កុងទ័រឌីជីថល រន្ធសាកថ្មទូរសព្ទ USB ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុត គឺឃ្លុបក្រោមកែប អាចផ្ទុកបានចំណុះ ៤៨លីត្រ ឬអាចដាក់មួកសុវត្ថិភាពបានដល់២ឯណោះ។
មិនខុសពីម៉ូតូ Honda ឆ្នាំ២០២២ដទៃទៀតនោះទេ ADV350 ក៏ប្រើម៉ាស៊ីនថ្មី eSP+ ផងដែរ ដែលមានចំណុះ ៣៣០សេសេ។ ចំណែកបច្ចេកវិទ្យាវិញ គឺសុទ្ធតែលំដាប់ហើយដោយបំពាក់ប្រព័ន្ធបញ្ជាសំឡេងតាមស្មាតហ្វូន ដោយប្រើប្រាស់មុខងារចំនួន៤ ដូចជាការខលទូរសព្ទចេញចូល កម្មវិធីចាក់តន្រ្តី ផែនទី និងការផ្ញើ និងទទួលសារ។ វាបំពាក់ប្រព័ន្ធហ្វ្រាំង ABS មុខក្រោយ សោ Smart Key បញ្ឆេះពីចម្ងាយ និងប្រព័ន្ធការពារពីការលួច។
Honda បានដាក់លក់ម៉ូតូនេះ ក្នុងប្រទេសថៃ ដែលមានតម្លៃជាង ១៨ម៉ឺនបាត ឬជាង ៥ពាន់ដុល្លារអាមេរិក ដោយមាន២ប្រភេទ គឺ RoadSyne និង Standard និងមានជម្រើសពណ៌ ប្រផេះ ទឹកប្រាក់ ក្រហម និងខ្មៅ៕