ម៉ូតូ Honda បែបក្លាស៊ីកត្រកូល ST វិលមកវិញហើយ ជិះ ១០០គ.ម ស៊ីសាំងតែជាង ១លីត្រ
- 2022-03-15 02:32:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូតូ Honda បែបក្លាស៊ីកត្រកូល ST វិលមកវិញហើយ ជិះ ១០០គ.ម ស៊ីសាំងតែជាង ១លីត្រ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Honda បានប្រកាសចេញម៉ូតូថ្មីសម្រាប់ប្រចាំតំបន់អឺរ៉ុប គឺម៉ូដែល ST125 Dax Minimoto ឆ្នាំ២០២៣ ដែលរូបរាងរបស់វាបែបក្លាស៊ីក ដោយវាបានវិលត្រឡប់មកវិញ បន្ទាប់ពីបាត់ខ្លួនរាប់សិបឆ្នាំ។
ម៉ូតូត្រកូល ST ត្រូវបានចេញលក់នៅអឺរ៉ុបដំបូងក្នុងឆ្នាំ១៩៦៩ ដែលមានជម្រើសម៉ូដែល ៥០សេសេ និង ៧០សេសេ។
ឯម៉ូតូ ST125 Dax ថ្មីនេះ ប្រើម៉ាស៊ីន SOCH ចំណុះ ១២៤សេសេ ផលិតបានកម្លាំង ៩,២៥សេះ និងកម្លាំងរមួល ១០,៨ញ៉ូតុនម៉ែត្រ អាចមូលកប់ដល់ល្បឿន ៨៨គីឡូម៉ែត្រ/១ម៉ោង។ វាជាប្រភទម៉ូតូប្រើចង្កឹះលេខ ៤វគ្គ។ ធុងសាំងវាផ្ទុកបានតែ ៣,៧លីត្រ ប៉ុន្តែដោយសារវាប្រព័ន្ធប៊ិចសាំង PGM Fi គឺកម្រិតស៊ីសាំងតិចមែនទែន ដោយ ១០០គីឡូម៉ែត្រ ស៊ីតែ ១,៥លីត្រប៉ុណ្ណោះ។
កាន់តែគួរឱ្យចាប់អារម្មណ៍នោះ ម៉ូតូ Honda ថ្មីនេះ បំពាក់ចង្កៀង LED កុងទ័រឌីជីថល LCD និងប្រព័ន្ធហ្វ្រាំង ABSទៀតផង។
ទោះជាយ៉ាងណា Honda មិនបានទម្លាយពីតម្លៃម៉ូតូនេះឡើយ ដោយវានឹងត្រូវដាក់លក់ជាមួយនឹងជម្រើសពណ៌២ គឺក្រហម និងប្រផេះ៕