អស់ទាស់! Mazda CX-60 ប្រើម៉ាស៊ីនកូនកាត់ថ្មី ខ្លាំងបំផុត តែជិះ១០០គ.ម ស៊ីសាំងត្រឹម ១លីត្រកន្លះ

  • 2022-03-09 02:27:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Mazda បានប្រកាសចេញរថយន្ត SUV ខ្នាតកណ្តាលថ្មី គឺ CX-60 ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារអឺរ៉ុប, ជប៉ុន និង អូស្ត្រាលី។

រថយន្ត SUV កៅអី ២ជួរ Mazda CX-60 នេះ គឺមានទំហំធំជាងម៉ូដែល CX-50 បន្តិច។ វាប្រើប្រាស់គ្រោងឆ្អឹងថ្មី Skyactiv Multi-Solution Scalable Architecture ធ្វើឲ្យវាមានប្រវែង ៤,៧៤ម៉ែត្រ ទទឹង ១,៨៩ម៉ែត្រ កម្ពស់ ១,៦៨ម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ២,៨៧ម៉ែត្រ។

រូបរាងរបស់ CX-60 ត្រូវបានឌីហ្សាញឡើងដោយផ្អែកតាម “Kodo-Soul of Motion Design” ជាមួយនឹងរូបរាងបែបស្ព័រ ហើយរាងកាច។ វានឹងផ្តល់ជម្រើសពណ៌ចំនួន ៨ គឺ Jet Black, Deep Crystal Blue, Sonic Silver, Platinum Quartz, Arctic White, Rhodium White Premium Metallic, Machine Grey និង Soul Red Crystal ព្រមទាំងជម្រើសយ៉ាន់កង់ ១៨អ៊ីញ និង ២០អ៊ីញ។

ក្រឡេកទៅមើលកាប៊ីនខាងក្នុងវិញ CX-60 មានបំពាក់កុងទ័រឌីជីថល TFT-LCD ជាមួយនឹងអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ និង កុងទ័របាញ់លើកញ្ចក់ ដែលមានទំហំធំជាងលើម៉ូដែល CX-30 ដល់ទៅ ៣ដងឯណោះ។

គួរឲ្យដឹងថា រថយន្ត CX-60 នឹងមានជម្រើសម៉ាស៊ីនចំនួន ៣ សម្រាប់ទីផ្សារអឺរ៉ុប គឺ៖

  • ១) ម៉ាស៊ីន Plug-in Hybrid ដំបូងបង្អស់របស់ Mazda ដែលគួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ SkyActiv-G ទំហំ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយ និង កញ្ចប់អាគុយទមហំ ១៧,៨គីឡូវ៉ាត់ម៉ោងមួយ បង្កើតកម្លាំងបានសរុប ៣២៣សេះ និង កម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ។ វាធ្វើឲ្យម៉ូដែល CX-60 Plug-in Hybrid ក្លាយជារថយន្តដឹកអ្នកដំណើរមានកម្លាំងខ្លាំងបំផុតរបស់ Mazda។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៨វិនាទី ហើយមានល្បឿនអតិបរមា ២០០គីឡូម៉ែត្រក្នុងមួយម៉ោង។ មិនតែប៉ុណ្ណោះ វាក៏អាចដំណើរការដោយថាមពលអគ្គិសនីសុទ្ធ បានចម្ងាយ ៦០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង ហើយអាចសាកភ្លើងមួយពេញវិញក្នុងពេល ៤ម៉ោង និងមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ១,៥លីត្រប៉ុណ្ណោះ សម្រាប់ចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។
  • ២) ម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង e-Skyactiv X ដំណើរការជាមួយប្រព័ន្ធ mild-hybrid ៤៨វ៉ុល

  • ៣) ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,៣លីត្រ ទំហំ ៦ស៊ីឡាំង e-Skyactive D ដំណើរការជាមួយប្រព័ន្ធ mild-hybrid ៤៨វ៉ុល

សូមបញ្ជាក់ថា គ្រប់ម៉ូដែល Mazda CX-60 ទាំងអស់ នឹងប្រើប្រាស់ប្រអប់លេខអុតូ ៨វគ្គ និង ប្រព័ន្ធប៉ុងពីរ i-Activ AWD មកស្តង់ដារ។ វាផ្តល់នូវជម្រើសម៉ូដបើកបរជាច្រើន ដូចជា Normal, Sport, Off-Road, Towing និង EV។

បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញ CX-60 មានបំពាក់មកស្តង់ដារជាច្រើន រួមទាំង ប្រព័ន្ធកាមេរ៉ា 360-degree View Monitor, Vehicle Exit Warning, Traffic Sign Recognition, Advanced Smart City Brake Assist with pedestrian and cyclist detection and intersection function, Rear Emergency Brake Assist with pedestrian detection, Lane Keeping Assist with Steering Assist, and Drowsiness Detection, Lane-Keep Assist System, Blind Spot Monitoring, Rear Cross Traffic Alert, i-Adaptive Cruise Control, Hill Launch Assist, និង Emergency Stop Signaling System។

រថយន្ត Mazda CX-60 ឆ្នាំ២០២២ បានចេញលក់នៅលើទីផ្សារអឺរ៉ុបហើយ ជាមួយនឹងតម្លៃចាប់ពីខ្ទង់ ៥៧ ៦០០ដុល្លារ៕

អត្ថបទ៖ សេង ឡុង