៥ ចំណុចលើរថយន្ត អ្នកបើករថយន្តរាល់ថ្ងៃមិនដឹងសោះ ដឹងតែយ៉ាប់ហើយ
- 2022-03-03 03:17:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ ចំណុចលើរថយន្ត អ្នកបើករថយន្តរាល់ថ្ងៃមិនដឹងសោះ ដឹងតែយ៉ាប់ហើយ
ចន្លោះមិនឃើញ
រថយន្តមានតម្លៃថ្លៃ សមាសធាតុផ្លាស់ប្ដូរ និងសេវាកម្មថែទាំក៏ចំណាយច្រើនគួរសមដែរ។ ពិតណាស់ អ្នកមិនចាំបាច់ដល់ថ្នាក់ដឹងដំណើរការស៊ីជម្រៅរបស់ប្រព័ន្ធរថយន្តនោះទេ ប៉ុន្តែមានចំណេះដឹងមូលដ្ឋានខ្លះ អាចជួយឲ្យអ្នកមានទំនុកចិត្ត និងងាយស្រួលដោះស្រាយបញ្ហាតូចៗមួយចំនួន។
១) ឆ្នាំផលិត និងប្រភេទម៉ូដែល
គួរដឹងពីឆ្នាំផលិត និងប្រភេទម៉ូដែលរបស់រថយន្ត អាចចម្លែកបន្តិចត្រង់ចំណុចនេះ ប៉ុន្តែនៅមានម្ចាស់យានយន្តមួយចំនួនមិនបានចាប់អារម្មណ៍។ ច្រលំឆ្នាំផលិត និងប្រភេទម៉ូដែល អាចបង្កបញ្ហាធំបាន ព្រោះប្រេង និងសមាសធាតុជាច្រើនរបស់រថយន្ត ធ្វើការជួសជុល និងថែទាំ ផ្អែកលើឆ្នាំផលិត និងប្រភេទម៉ូដែលរបស់យានយន្ត។
២) លេខសម្គាល់រថយន្ត (VIN)
លេខសម្គាល់យានយន្ត ឬ VIN (Vehicle Identification Number) ជាអត្តសញ្ញាណរបស់រថយន្ត មានតួលេខ ១៧ខ្ទង់ សម្គាល់ឆ្នាំផលិត ទីតាំង ម៉ូដែល ទំហំម៉ាស៊ីន។ អាចមិនចាំបាន ព្រោះងាយស្រួលរកឃើញស្ថិតនៅផ្នែកខាងមុខកន្លែងអង្គុយរបស់អ្នកបើកបរ។ លេខនេះ អាចប្រើដើម្បីមើលព័ត៌មាន បើចង់ទិញរថយន្ត ឬទិញសមាសធាតុយានយន្ត។
៣) កាលវិភាគថែទាំរថយន្ត
គួរច្បាស់ពីកាលវិភាគថែទាំរថយន្ត ដូចជាពេលណាផ្លាស់ប្ដូរប្រេង ឬប្តូរកង់ អាចស្វែងរកបានក្នុងសៀវភៅណែនាំ ឬប្រឹក្សាជាមួយអ្នកជំនាញ។
៤) សំពាធកង់រថយន្ត
កង់រថយន្ត មានតម្លៃថ្លៃ សំពាធខ្យល់ក្នុងរថយន្តមិនតឹង ឬធូរពេក ដែលអាចប៉ះពាល់ដល់គុណភាពកង់ អាចឆាប់បានផ្លាស់ប្ដូរលឿនជាងធម្មតា។ កុំមើលរំលងពន្លឺសញ្ញាបង្ហាញនៅផ្នែកខាងមុខកន្លែងចង្កូតរថយន្ត។
៥) ភ្លើងម៉ាស៊ីន
ពន្លឺសញ្ញាលោតឡើងនៅលើ Dashboard កន្លែងចង្កូតរថយន្ត បង្ហាញពីបញ្ហានានា មានលម្អិតក្នុងសៀវភៅណែនាំ ដែលអាចបែងចែកជាបីក្រុម។
យល់ដឹងពីព័ត៌មាននេះ អាចឲ្យអ្នកមានអារម្មណ៍ម្ចាស់ការលើរថយន្ត មានទំនុកចិត្តជជែកជាមួយអ្នកជំនាញ និងសម្រេចចិត្តបានល្អសម្រាប់ការថែទាំ៕