ឡានអគ្គិសនី​ថ្មី VinFast រូបរាង​ខាងក្រៅ​មិនណាស់ណាទេ តែខាងក្នុងគឺថាញាក់សាច់

  • 2022-03-02 07:47:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុនវៀតណាម VinFast បាន​បញ្ចេញ​រថយន្ត​ SUV ​អគ្គិសនី​ថ្មី​របស់ខ្លួន​ចំនួន២ម៉ូដែល​គឺ VF 8 និង VF 9 ក្នុង​ពិព័រណ៌ Mobile World Congress 2022 ដែលរូបរាង​ខាងក្រៅមិនខុសគ្នាឬស្អាតជាងស៊េរីមុនប៉ុន្មាន ប៉ុន្តែការឌីហ្សាញ​ផ្នែក​ខាងក្នុងពិតជាគួរឱ្យទាក់ទាញ​ខ្លាំងមែនទែន។

ការ​ឌីហ្សាញ​រូបរាង​របស់​រថយន្តទាំងពីរ ត្រូវបានហៅថា Pininfarnia ដែល​ភាសាឌីហ្សាញ​បែបទំនើបមួយ​សំដៅទៅលើ​ការកាត់បន្ថយ​ការប្រើប្រាស់​ថាមពល និងបង្កើន​សោភណភាពជាដើម។

មកមើល​ផ្នែកខាង​ក្នុង​របស់​រថយន្ត SUV ទាំងពីរ ពិតជាស្អាតទំនើបណាស់ គឺមាន​ឆ្នូតពន្លឺ​ជាមួយកៅអីពូកស្បែក ដៃចង្កូត​មានប៊ូតុង​សម្រាប់ចុចបញ្ជា ប៉ុន្តែមិនមានកុងទ័រឌីជីថលនៅខាងក្រោយចង្កូតនេះទេ ពោលគឺរាល់ព័ត៌មានទាំងអស់អំពីស្ថានភាពរថយន្ត គឺ​បង្ហាញ​នៅលើ​អេក្រង់ Touchscreen ទំហំដល់ទៅ ១៥,៦អ៊ិញ ដែល​ស្ថិតចំកណ្តាលតាប្លូ។ ចង្កឹះលេខ​ រំលេចចេញជាប៊ូតុងអក្សរ P R N D។

VinFast បញ្ជាក់​ថា VF 8 និង VF 9 មាន​ប្រព័ន្ធកម្តៅ និងត្រជាក់​ដូចគ្នា។

រថយន្តអគ្គិសនីទាំងពីរ នឹង​ត្រូវដាក់​ក្នុងប្រទេសវៀតណាម​ ដែលមាន option ពីរគឺ Eco និង Plus។ ក្រុមហ៊ុន​មិនបាន​បញ្ជាក់​ពីទំហំអាគុយ​ឡើយ ដោយគ្រាន់តែដឹងថា ពេលសាកភ្លើងពេញ​គឺអាចធ្វើដំណើរបានពី ៤៨៥ ដល់ ៦៨០គីឡូម៉ែត្រ។ VF 8 មាន​តម្លៃចាប់ពី ១០៥៧ពាន់លានដុង និង VF 9 តម្លៃ ១៤៤៣ពាន់លានដុង៕

អត្ថបទ៖ សំភី