Toyota RAV4 2023 នឹងញាត់​បច្ចេកវិទ្យា​ថ្មីៗ ផ្តោតខ្លាំងលើអេក្រង់

  • 2022-03-01 04:22:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Toyota នឹង​ដាក់បច្ចេកវិទ្យា​ថ្មីៗ​ចូល​ទៅក្នុង​រថយន្ត​ SUV ថ្មីរបស់ខ្លួន គឺម៉ូដែល RAV4 ឆ្នាំ​២០២៣ ខុសពីស៊េរីឆ្នាំ២០២២ ដែលកែប្រែ​តិចតួចរូបរាងខាងក្រៅ និង​ Spec មួយចំនួន ខណៈដែលគូប្រជែង​ដូចជា Honda បាន​នឹង​កំពុងធ្វើការយ៉ាងខ្លាំង​ទៅលើ​ CR-V។

យោងតាម​ប្រភពសារព័ត៌មាន​ជប៉ុន បង្ហាញ​ឱ្យដឹងថា រថយន្ត RAV4 ជំនាន់ថ្មី នឹង​បំពាក់​អេក្រង់ធំជាងមុនទាំងកុងទ័រឌីជីថល និង​ប្រព័ន្ធកម្សាន្ត Touchscreen។ ក្នុងនោះ​សម្រាប់​ option G (Z Package) និង Adventure នឹង​បំពាក់​កុងទ័រឌីជីថល ១២,៣អ៊ីញ ខណៈបច្ចុប្បន្ន​វាមានទំហំតែ ៧អ៊ីញប៉ុណ្ណោះ។

ដោយឡែក​សម្រាប់​ RAV4 X ក្នុងប្រទេសជប៉ុន កុងទ័រឌីជីថល​មានទំហំតែ ៤,២អ៊ីញ ហើយ GX និង GXL នៅក្នុងប្រទេស​អូស្ត្រាលី នឹងមានទំហំ ៧អ៊ីញ។

ជាមួយគ្នានេះ ប្រព័ន្ធកម្សាន្ត​ Touchscreen ថ្មី​របស់ RAV4 2023 ក៏នឹងមាន​ទំហំដល់ ១០,៥អ៊ីញ ដែលគេបានឃើញ​រួចមកហើយ​នៅលើ Toyota Noah និង Voxy ខណៈ RAV4 បច្ចុប្បន្ន​មាន​អេក្រង់នេះទំហំ ៨ និង ៩អ៊ីញ។ អេក្រង់នេះ​ក៏អាចភ្ជាប់ជាមួយ​ sateliite navigation, Wi-Fi, Apple Carplay និង Android Auto។

ក្រៅពីនេះ Toyota RAV4 ជំនាន់ថ្មី ក៏នឹង​មាន​រន្ធ HDMI ក្នុងកាប៊ីន ហើយបំពាក់ប្រព័ន្ធ​ហ្វ្រាំង​បន្ទាន់​ស្វ័យប្រវត្តិ​ថ្មី ក៏ដូចជាប្រព័ន្ធ​គ្រប់គ្រងល្បឿនស្វ័យប្រវត្តិ​ធៀបនឹង​រថយន្ត​ខាងមុខ ដែល​សុទ្ធតែកែប្រែថ្មី​កាន់តែប្រសើរឡើង។

តែ​យ៉ាងណាក៏ដោយ ចំពោះ​កម្លាំងម៉ាស៊ីនវិញ គឺនឹង​ពុំមាន​ការផ្លាស់ប្តូរអ្វីនោះទេ ពោលគឺ​រថយន្ត​ស៊េរីថ្មីនេះ នឹង​បន្ត​ប្រើ​ជម្រើស​ម៉ាស៊ីនទាក់បូចំណុះ ២,០លីត្រ, ម៉ាស៊ីន​សាំង​ចំណុះ ២,៥លីត្រ និង​ម៉ាស៊ីន​ Hybrid ចំណុះ ២,៥លីត្រ៕

អត្ថបទ៖ សំភី