ចេញហើយ​តម្លៃ​រថយន្ត Mazda CX-50 ឆ្នាំ​២០២៣

  • 2022-02-24 02:36:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Mazda បាន​បញ្ចេញ​តម្លៃ​រថយន្ត CX-50 ឆ្នាំ​២០២៣ ដោយមានតម្លៃ​ធូរថ្លៃជាង CX-5។

រថយន្ត Mazda CX-50 មាន​ជម្រើសម៉ាស៊ីន២ គឺ​ម៉ាស៊ីន​ចំណុះ ២,៥លីត្រ ផលិតបានកម្លាំង ១៨៧សេះ និង​ជម្រើស​ម៉ាស៊ីនទាក់បូចំណុះ ២,៥លីត្រ ផលិតបាន​កម្លាំង ២៥៦សេះ។ រថយន្ត​នេះ​ប្រើប្រាស់​ប្រអប់លេខអូតូ ៦វគ្គ និង​រត់ប៉ុង២។ វា​បំពាក់​នូវ Mode ហៅថា Mi-Drive ដែល​អាចជ្រើសរើស​ពេល​បើកបរ​ក្នុងស្ថានភាព​​ផ្សេងៗ ដោយ​វាមានដូចជា Sport, Off-road និង Towing។

រថយន្ត​នេះ បំពាក់​ប្រព័ន្ធ​កម្សាន្ត Touchscreen ទំហំ ៨អ៊ីញ ដែល​អាចភ្ជាប់ Apple CarPlay, , speaker ៨គ្រាប់ និង​កញ្ចប់ប្រព័ន្ធជំនួយ​សុវត្ថិភាព​ដល់អ្នកបើកបរ។

រថយន្ត Mazda CX-50 មានតម្លៃ​ចាប់ពីជាង ២៨ ០០០ ដល់ជាង ៤២ ០០០ដុល្លារ ខុសៗគ្នាទៅតាម option ដូចខាងក្រោម៖

-2.5 S: ២៨ ០២៥ដុល្លារ

-2.5 S Select: ២៩ ៤២៥ដុល្លារ

-2.5 S Preferred: ៣០ ៧២៥ដុល្លារ

-2.5 S Preferred Plus: ៣៣ ១៦៥ដុល្លារ

-2.5 S Premium: ៣៥ ៦២៥ដុល្លារ

-2.5 S Premium Plus: ៣៧ ៦២៥ដុល្លារ។

ចំណែក​option ម៉ាស៊ីន Turbo មានតម្លៃដូចជា៖

-2.5 Turbo: ៣៧ ៦២៥ដុល្លារ

-2.5 Turbo Premium: ៤០ ៧៧៥ដុល្លារ

-2.5 Turbo Premium Plus: ៤២ ៧៧៥ដុល្លារ៕

អត្ថបទ៖ សំភី