ឡាន SUV ថ្មីរបស់ Hyundai តម្លៃខ្ទង់​ ២៨០០០ដុល្លារ វាយលុក​ក្នុងទីផ្សារអាស៊ាន

  • 2022-03-18 02:30:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថយន្ត Hyundai CRETA ជា​ប្រភេទ SUV ថ្មី​របស់​ក្រុមហ៊ុន​កូរ៉េមួយ​នេះ ដែលផ្តោតខ្លាំង​ទៅលើ​អតិថិន​ក្នុងទីផ្សារអាស៊ាន។ រថយន្ត​នេះ ត្រូវបាន​ដំឡើង​នៅក្នុងប្រទេស​ឥណ្ឌូណេស៊ី ហើយ​ត្រូវបាន​នាំចូល​ទៅលក់​នៅប្រទេសថៃ ដែលមានតម្លៃចាប់ពី ៩៤៩ ០០០បាត ឬជាង ២៨ ០០០ដុល្លារអាមេរិក។

រថយន្ត SUV ៥កៅអីនេះ ត្រូវបាន​ឌីហ្សាញ​រូបរាង​ប្លែកថ្មី​ហើយស្អាតទាក់ទាញពិសេស​ចង្កៀងមុខ និង​អំពូល daytime running light ព្រមទាំង​ប៉ាណាបែប unique ហៅថា Parametric Jewel Radiator Grille។ ផ្នែក​ខាងក្នុង​ផ្តល់​នូវបរិយាកាស​បែប Premium ​ដៃចង្កូត​មានប៊ូតុង​សម្រាប់​ចុចបញ្ជា កុងទ័រឌីជីថលទំហំ ១០,២៥អ៊ីញ ប្រព័ន្ធ​កម្សាន្ត Touchscreen ទំហំ ៨អ៊ិញ អាចភ្ជាប់ Apple CarPlay និង Android Auto។

Hyundai CRETA ប្រើម៉ាស៊ីន​ស៊ីឡាំង៤ ចំណុះ ១,៥លីត្រ ផលិតបាន​កម្លាំង ១១៥សេះ ​ជាមួយ​នឹង​ប្រអប់​លេខ IVT និង​មាន Driving Mode ចំនួន៤ ដូចជា Eco, Comfort, Sport និង​ Smart។

មិន​ខុសពីរថយន្តទំនើប​ដទៃទៀត​នោះទេ រថយន្ត CRETA បាន​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព​ Hyundai SmartSense រួមមានដូចជា៖ ប្រព័ន្ធ​ហ្វ្រាំង​បន្ទាន់, ប្រព័ន្ធគ្រប់គ្រងដៃចង្កូត​ស្វ័យប្រវត្តិពេល​មាន​យានយន្ត​នៅចំហៀងក្រោយវ៉ាជែង, ប្រព័ន្ធ​ជួយឱ្យរថយន្ត​បើក​ក្នុងគន្លងត្រឹមត្រូវ, ប្រព័ន្ធកាមេរ៉ាពេល​ចូលចត, ប្រព័ន្ធ​ហ្វ្រាំងស្វ័យប្រវត្តិពេលរឺយែរ និង​ប្រព័ន្ធ​គ្រប់គ្រងភ្លើងហ្វាស្វ័យ​ប្រវត្តិ។ ក្រៅពីនេះ វាក៏បំពាក់​ប្រព័ន្ធគ្រប់​គ្រង​លំនឹង, ហ្រ្វាំង ABS, ប្រព័ន្ធជំនួយពេល​ឡើង​ចំណោត, ប្រព័ន្ធ​ឱ្យដំណឹង​អំពី​សម្ពាធខ្យល់កង់ និង​មាន​ពោងសុវត្ថិភាព ៦គ្រាប់។

Hyundai CRETA មាន​ option ចំនួន២ គឺ SE និង SEL ដែលមាន​ជម្រើសពណ៌ក្រហម ប្រផេះ និង ស៕

អត្ថបទ៖ សំភី